នគរបាល​ប៉ុស្តិ៍​តា​លោ​សហការ​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាស់​​ចុះ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​ភូមិ​ក្នុងស្រុក​បាកាន​
ព័ត៌មាន
945

​ពោធិ៍សាត់​៖​ នគរបាល​ស្រុក​បាកាន​បាន​សហការ​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាស់​ចុះ​ប្រមូល​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​នៅ​ភូមិ​ទួល​ជ្រាវ​ចំនួន​១​គ្រាប់​ ភូមិរ​ហា​ទិល​ចំនួន​២​គ្រាប់​ ភូមិ​តាំងគោក​ចំនួន​៣​គ្រាប់​ និង​គ្រាប់​អាកា​ចំនួន​៥១៩​គ្រាប់​ កាលពីព្រឹក​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ ។​

​លោក​វរសេនីយ៍ឯក​ នាង​ វុ​ធ​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា​ គ្រាប់​ទាំងនេះ​សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​ឲ្យ​អង្គការ​ហេ​ឡូ​ត្រាស់​យក​ទៅ​កម្ទេច​ចោល​។​

​លោក​អធិការ​បាន​បន្ត​ថា​ គ្រាប់​ដែល​សមត្ថកិច្ច​ចុះ​ប្រមូល​គឺ​បាន​មក​ពី​ការ​ផ្តល់​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​ពួក​គាត់​ប្រកប​មុខរបរ​កសិកម្ម​ហើយ​ប្រទះ​ឃើញ​គ្រាប់​ទាំងនេះ​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​។​ ទន្ទឹម​នោះ​ដែរ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ចំពោះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ហើយ​ប្រសិនបើ​ជួប​ប្រទះ​ឃើញ​ ត្រូវ​ផ្តល់​ព័ត៌មាន​ជា​បន្ទាន់​ដើម្បី​សមត្ថកិច្ច​សហការ​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាស់​ចុះ​ប្រមូល​ដើម្បី​បញ្ជៀ​សបាន​នូវ​ការ​គ្រោះថ្នាក់​នេះ​ ៕