តំបន់អភិរក្សសត្វផ្សោតខេត្តក្រចេះ រងការគម្រាមពីអ្នកភូមិចូលនេសាទខុសច្បាប់
ព័ត៌មាន
2.42K

មន្ត្រីជលផលក្រចេះ បា វត្ថុតាង ដែលចាប់បានពីបទល្មើសនេះរួមមាន៖ មងចំនួន៤ត្បូង មានប្រវែងជិត២ពាន់ម៉ែត្រ និងមានក្រលា១៥សម ឬ១តឹកកន្លះ ត្រូវបានអ្នកនេសាទល្មើសលួចចូលមកធ្វើ សកម្មភាពនេសាទនៅក្នុងដែនអភិរក្សសត្វផ្សោតស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។បញ្ហានេះមន្ត្រីកំពុងព្រួយបារម្មណ៍តំបន់តំបន់ហាមឃាត់ការធ្វើនេសាទគ្រប់ប្រភេទទាំងរដូវបើកនេសាទ និងរដូវបិទនេសាទ។

អ្វីសំខាន់គឺនៅតំបន់អភិរក្សសត្វផ្សោតនេះ ត្រូវបានហាមឃាត់ការធ្វើរបរនេសាទ នៅគ្រប់រដូវកាល ដើម្បីរក្សាការពារសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិបេតិកភ័ណ្ឌមានជីវិត របស់កម្ពុជា ឲ្យបានគង់វង្សទាំងពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត។
ជុំវិញបទល្មើសខាងលើនេះមន្ត្រីជលផល និងឆ្មាំទន្លេតំបន់អភិរក្សសត្វផ្សោតកាំពី ខេត្តក្រចេះថា រាល់ថ្ងៃនេះនៅមានអ្នកនេសាទមួយចំនួន មិនទាន់បានចូលរួមសហការការពារថែរក្សាសត្វផ្សោតនៅតំបន់អភិរក្សកាំពី ឲ្យបានផុលផុសជាមួយអាជ្ញាធរ នៅឡើយទេ។
គួរបញ្ជាក់ថាសត្វផ្សោតនៅតំបន់អភិរក្សមួយនេះ បានបន្តរងការគំរាមកំហែងពីសំណាក់អ្នកនេសាទមួយចំនួន ដែលល្មើសលួចចូលធ្វើនេសាទនៅតំបន់ហាមឃាត់ ក្នុងបរិវេណតំបន់អភិរក្សសត្វផ្សោតកាំពី។
ជាក់ស្តែង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីជលផល និងឆ្មាំទន្លេតំនប់អភិរក្សសត្វផ្សោតកាំពី បានសហការជាមួយសហគមន៍នេសាទកែងកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចុះល្បាតចាប់បានទូកនេសាទល្មើសច្បាប់ចំនួន៤គ្រឿង ដែលលួចចូលមកនេសាទ ក្នុងតំបន់អភិរក្សសត្វផ្សោតខាងលើនេះ៕