ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទជួញដូរគ្រឿងញៀននៅក្នុងស្រុកបន្ទាយមាស
ព័ត៌មាន
730

ខេត្តកំពត៖ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាស បានបង្ក្រាបករណីចែកចាយគ្រឿងញៀន​ ហេតុការណ៍នេះកើតឡើងកាលពីវេលាវេលាម៉ោង ១៣និង០០ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨  ស្ថិតភូមិត្រពាំងក្ដុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ និងដកហូតថ្នាំញៀនបានចំនួន ១០ កញ្ចប់ (ធំ ០១ កញ្ចប់) ។ 
១.ឈ្មោះ ជុន ប៉ាត់ទីណូ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិទ័ពស្ដេច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ។ 
២.ឈ្មោះ អ៊ុយ វង្ស ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិទ័ពស្តេច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមៗនោះកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកបន្ទាយមាស បានចុះដល់ចំណុច ហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកត្រួតពិនិត្យ និងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕