អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក្រឡាប់រថយន្តធ្លាកចូលប្រឡាយស្លាប់យ៉ាងអាណោចអធ័ម នៅស្រុកគាស់ក្រឡ
ព័ត៌មាន
8439

បាត់ដំបង៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជា អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក ឯម វិចិត្រ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈបើករថយន្តរ៉េចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយទឹកប្របផ្លូវ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា លោក ឯម វិចិត្រ អាយុ៥៥ឆ្នាំ មុខរបរអនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានស្លាប់ភ្លាមៗ ដោយសារករណីក្រឡាប់រថយន្តដោយខ្លួនឯង នាវេលាម៉ោង៤៖១០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយលោកបើកបររថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ19 2-0029 ។

បច្ចុប្បន្ន សពលោក ឯម វិចិត្រ ត្រូវបានដឹកបញ្ជូនទៅលំនៅដ្ឋាន ស្ថិតក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕