រថយន្តមួយគ្រឿងប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល
ព័ត៌មាន
1124

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបានប៉ះគ្នាជាមួយម៉ូតូមួយគ្រឿងបណ្ដាលឲ្យមានបុរសម្នាក់រងរបួសស្រាល ហេតុការណ៍នេះ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៩និង៥០ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងដែលពាក់ស្លាកលេខកំពង់ធំ 1A-7527 បើកបរដោយបុរសម្នាក់ជិះចេញពីកើតទៅលិចតាមផ្លូវរង្វង់មូលវិមានឯករាជ្យក៏ត្រូវបានរថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2Y-3686 បើកបរដោយជនជាតិចិនបានប៉ះគ្នាជាមួយនិងម៉ូតូនៅនឹងកន្លែងកើតហេតុបង្កអោយមានបុរសម្នាក់រងរបួសស្រាលមួយចំហៀងខ្លួននៅនឹងកន្លែងកើតហេតុហើយបង្កមានការភ្ញាក់ផ្អើលពីសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋដែលនៅជិតនោះហើយភាគីទាំងសងខាងបានសម្រុះសម្រួលគ្នានៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តក៏សងសំណងទៅខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។