រន្ធត់ណាស់! កម្មករចំនួន៤៥នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរដ៏រន្ធត់រវាងរថយន្តដឹកកម្មករ បុកជាមួយរថយន្តដឹកកុងតឺន័រ នៅលើផ្លូវជាតិលេខ៤
ព័ត៌មាន
6189

ខេត្តកំពង់ស្ពឺ ៖ (ព័ត៌មានបឋម) យ៉ាងហោចណាស់មានកម្មករចំនួន៤៥នាក់ ក្នុងនោះមាន៣នាក់បានរងរបួសធ្ងន់ធ្ងរ និងមនុស្សប្រុសស្រីជាង៤០នាក់ទៀតរងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្តដឹកកម្មករ បុកជាមួយរថយន្តដឹកកុងតឺន័រ ដែលបើកបរបញ្ច្រាសទិសគ្នាបានបុកគ្នាយ៉ាងពេញទំហឹង នៅព្រឹកព្រលឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ ក្នុងឃុំគិរីសាវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមសម្តីស្នងការនគរបាលដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា អ្នករបួសធ្ងន់ មានចំនួន៣នាក់ និងក្រៅពីនិងចំនួនជាង៤០នាក់ បានរងរបួសស្រាលបន្តិចបន្ទួច និងត្រូវបានសមត្ថកិច្ច បញ្ជូនតាមរថយន្តសង្រ្គោះ ទៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង មួយចំនួនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។
ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕