បុរសម្នាក់បត់ម៉ូតូមិនប្រយ័ត្ន រថយន្តបុកស្លាប់ភ្លាមៗ
ព័ត៌មាន
2.64K

កំពត ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗខណៈពេលបត់ម៉ូតូមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងបុកបណ្តាលឱ្យបោកក្បាលទៅនឹងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិដំណាក់ឈ្នួល ឃុំត្រពាំងបី ស្រុកឈូក ។
បុរសរងគ្រោះឈ្មោះង៉ែត ប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង។លុះទៅកន្លែងកើតហេតុ មិនប្រយ័ត្នមើលមុខក្រោយឲ្យច្បាស់
បត់ឆ្វេងភ្លាមៗទៅផ្នែកខាងកើត ស្រាប់តែមានរថយន្តមួយគ្រឿងបើកមកពីទិសខាងត្បូង បុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូបោកក្បាលទៅនឹងថ្នល់បណ្តាលឱ្យស្លាប់ភ្លាម។
ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចបាត់ដោយទុកថយន្តម៉ាកឡង់គ្រីសហ្សឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-2009 នៅនឹងកន្លែងកើតហេតុ៕