រថយន្តហ៊ីយ៉ាន់ដាយ រេចង្កូតទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗ
ព័ត៌មាន
3.31K

កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបាត់បង់ជីវិតភ្លាមមួយរំពេច ខណៈកំពុងជិះម៉ូតូនៅតាមផ្លូវ ត្រូវ រថយន្ត១គ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ រេចង្កូតទៅបិកពីមុខទាំងកំរោល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤១ ចំណុចបង្គោលគីឡូម៉ែត្រលេខ១១-១២ ត្រង់ចំណុចរោចក្រមួយកន្លែង ស្ថិតក្នុងភូមិដីក្រហម ឃុំរកាកោះ។

មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌សទ្រង់ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-6598 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចខាងលើ ស្រាប់តែរេចចង្កូតទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-4264 បើកបរដោយឈ្មោះ ឆេង វ៉ាន់ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្នោទី១ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានបន្ថែមល្បឿនទៅមុខទៀត និងយករថយន្តទៅប្លុងទុកចោលនៅភូមិស្វាយតាវង ឃុំសែនដី ខេត្តកំពង់ស្ពឺ រួចចុះរត់គេចខ្លួនបាត់ស្រមោល៕