បុរសម្នាក់បើករថយន្ដបត់ឆ្វេងដៃឆ្លងផ្លូវលឿនពេកបួងចង្កូតមិនទាន់ជ្រុលចង្កូតទៅបុកបង្គោលសំគាល់លេខផ្លូវបណ្តាលឲ្យវៀចមួយដើម រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ
ព័ត៌មាន
2.16K

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6028 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿងយ៉ាងលឿលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ២៨គ្រួសារលឿនពេក បួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលសំគាល់លេខផ្លូវបណ្តាលឲ្យវៀចមួយដើម។ ចំណែករថយន្តបង្កមិនអស់ល្បឿនបានជ្រុលទៅមុខប្រមាណជាង១០០ខ្ទេចផ្នែកខាងមុខខាងឆ្វេងទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងទៅយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕