គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបានប៉ះគ្នាជាមួយនិងម៉ូតូ
ព័ត៌មាន
962

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបានបើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យមាននារីម្នាក់រងរបួសនៅនឹងកន្លែងកើតហេតុហើយមានការភ្ញាក់ផ្អើលពីបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅកន្លែងកើតហេតុនោះ។ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០និង២០ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងដែលពាក់ស្លាកលេខ1AZ-9917បើកបរដោយនារីម្នាក់ចេញពីកើតទៅលិចតាមផ្លូវរង្វង់មូលវិមានឯករាជ្យក៏ត្រូវបានរថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AF-6222បើកបរដោយជនជាតិចិន បានបុកម៉ូតូពីក្រោយបង្កអោយមាននារីម្នាក់រងរបួសត្រូវមួយចំហៀងខ្លួននៅនឹងកន្លែងកើតហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋដែលនៅជិតនោះហើយភាគីទាំងសងខាងបានសម្រុះសម្រួលគ្នានៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តក៏សងសំណងទៅខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។