ភ្នំពេញៈ រថយន្តសាំយ៉ុងមួយគ្រឿងដឹកផ្លែម្នាស់មកលក់នៅផ្សារនាគមាសសង្ស័យតៃកុងងោកមួយភាំងបណ្តាលអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ខដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារព័ត៌មានTVFBអោយដឹងថា មុនពេលកើតហេតុគឺរថយន្តសាំយ៉ុងមួយគ្រឿងដែលមានពាក់ស្លាកលេខភ្នំពេញ ២L: ៦៧២១ ដោយធ្វើដំណើរពីលិចទៅកើតមកដល់ចំណុចខាងលើក៏ស្រាប់តែរថយន្តបានក្រឡាប់ជាច្រើនត្រឡប់ក៏ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេហើយភ្លាមៗនោះអ្នកបើកបរបានចេញពីក្នុងរថយន្តបានទៅហៅរថយន្តស្ទួចមកស្ទួចចេញពីក្នុងប្រឡាយដែរតែរថយន្តខាងលើមានផ្ទុកផ្លែម្នាស់ច្រើនពេកទើបស្ទូចបានត្រឹមតែកាប៊ិនមុខរថយន្តដាក់នៅមាត់ប្រឡាយតែប៉ណ្ណោះ។
ក្នុងហេតុកាណ៍នេះផងដែរសមត្ថកិច្ចបានអោយម្ចាស់រថយន្តស្ទួចនិងយករថយន្តទៅជួសជុលខ្លួនឯងដោយសារគ្រោះថ្នាក់នេះមិនមានការប៉ះពាល់ដល់អ្នកដ៏ទៃ។ អត្ថបទដោយលោក ផល់ សុឃី










